Telegram Channel
Youtube Channel
Online TV

ចចក

អារម្ភកថា


រឿងព្រេងខ្មែរ


រឿង៖ ចចក


ដំនើររឿង

កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញមានលាភធំ ណាស់ ជាលាភចំែឡកជាងសព្វថៃ្ង»។
ឯកំពឹសមានប្រាជ្ញាលឺចចកថា​ដូចេ្នះហើយ ក៏និយាយលួងលោម ចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»