Telegram Channel
Youtube Channel
Online TV

ខ្លា ស្វា និងទន្សាយ

អារម្ភកថា


រឿងព្រេងខ្មែរ


រឿង៖ ខ្លា ស្វា និងទន្សាយ


ដំនើររឿង

មាន​សត្វ​ខ្លា​មួយ​ វា​ដាច់​សង្វែង​ ដើរ​រក​ចាប់​អ្វី​មិន​បាន​សោះ​ ខំ​ដើរ​ស្វែង​ណាស់ៗ​ទៅ​ប្រទះ​នឹង​សត្វ​អក​មួយ កំពុង​តែ​យំ​ឮ​សូរ​អក​អូៗ​ ទំ​លើ​ដើម​ព្រឹក្សា​មួយ​នៅ​មាត់​ត្រពាំង​ ខ្លា​ក្រឡេក​មើល​ទៅ​ឃើញ​គិត​ក្នុង​ចិត្ត​ថា « ធ្វើ​ម្ដេច​នឹង​ចាប់​អា​នេះ​បាន​ហ្ន ! បើ​វា​នៅ​ខ្ពស់​ម្ល៉េះ ? បើ​អញ​ឡើង​ទៅ​ មុខ​ជា​វា​ឃើញ​ ហើយ​ហើរ​ទៅ​កាល​ណា​នឹង​ចាប់​វា​បាន ? »។ ខ្លា​អង្គុយ​ចាំ​មើល​កិច្ចកល​សត្វ​អក​នោះ ។ ឯ​សត្វ​អក​នោះ​កាលណា​ទំ​ហើយ​ ភ្នែក​វា​តែង​រំពៃ​មើល​ទៅ​បង្ហែ​ត្រី​ ក្រែង​មាន​ត្រី​បន្លៀក​ខ្លួន​ឡើង​នឹង​ចាប់ ។ យូរ​បន្តិច​មាន​ត្រី​មួយ​ផុស​ឡើង​ពី​ក្នុង​ទឹក , អក​ស្ទុះ​ទៅ​ចាប់​បាន​ត្រី​នោះ​ យក​មក​ធ្វើ​ជា​ចំណី​វា​ទៅ ។
ខ្លា​ឃើញ​អក​ធ្វើ​ដូច្នោះ​ ក៏​គិត​ក្នុង​ចិត្ត​ថា « យើ ! អា​អក​នេះ​វា​អង្គុយ​តែ​ស្ងៀម​សោះ​ ស្រាប់​តែ​មាន​ត្រី​ហែល​ក្នុង​ត្រពាំង​នោះ​ វា​ស្ទុះ​ទៅ​ចាប់​បាន​មួយ​រំពេច​យក​មក​ក្រអែះ​ មិន​នឿយ​ហត់​ប៉ុន្មាន​សោះ​ មិន​ព្រួយ​ដូច​ជា​ខ្លួន​អញ​ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អា​នេះ​អង្គុយ​ធ្វើ​ច្រងុកៗ​ ចាប់​បាន​ភ្លាមៗ​ ហើយ​វា​មិន​លំបាក​លប​លំបាក​ឱន​ ក្រាប​ទៀត​ផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញ​ស្រួល​ជាង » ខ្លា​គិត​ដូច្នោះ​ហើយ​ក៏​ដើរ​ទៅ​ទៀត​....