Telegram Channel
Youtube Channel
Online TV

សិរីសួស្ដី និង អព្វ​មង្គល

អារម្ភកថា


រឿងព្រេងខ្មែរ


រឿង៖ សិរីសួស្ដី និង អព្វ​មង្គល


ប្រវត្តិរឿង

មានកាលសម័យថ្ងៃ ១ នោះសិរីសួស្ដីនឹងអព្វមង្គលជួបនិយាយគ្នា អព្វមង្គលសួរទៅសិរីសួស្ដីថា លោកមានឫទ្ធីអំណាចដូចម្ដេចខ្លះ នោះសិរីសួស្ដីប្រាប់ទៅអព្វមង្គលថាឫទ្ធីអំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ ៗ ស្អប់គេមិនមេត្តាអញទៅសណ្ឋិត កាលណាគេខ្លាចគេស្នេហាទំនុកបម្រុងទាល់តែបានរាជសម្បត្តិ ។
ឯសិរីសួស្ដីសួរទៅអព្វមង្គលវិញថា ឫទ្ធីអំណាចឯងដូចម្ដេចខ្លះ នោះអព្វមង្គលឆ្លើយថាឫទ្ធីអំណាចខ្ញុំនេះបើខ្ញុំទៅសណ្ឋិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិគង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាន នោះអព្វមង្គលចង់ដឹងឫទ្ធីសិរីសួស្ដីថាខ្ញុំឃើញ....